• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អនុប្រធានកិត្តិយសសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា អនុសាខា ស្រុកមេមត់ ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពខ្វះខាតចំនួន៦៤គ្រួសារ មានទីលំនៅបច្ចុប្បន្នក្នុងភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានកិត្តិយសសាខា បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ: កម្មាធិការសាខា និងឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់និន្នាការនយោបាយអ្វីទាំងអស់។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនជនងាយរងគ្រោះទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារទប់ស្កាត់មេរោគកូវីដ១៩ ដោយរួមគ្នាអនុវត្ត៣កុំ ៣ការពារឱ្យបានគ្រប់ៗគ្នាកុំបីធ្វេសប្រហែសឱ្យសោះ។

សម្ភារផ្តល់ជូនរួមមាន ៖ អង្ករ២៥គីឡូ ក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី១យួរ ប្រេងឆារ១ដប និង ថវិកាមួយចំនួនផងដែរ៕