• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំទួលសុភី ស្រុកអូររាំងឪ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអង្គារ៍ ទី៣០ ខែមីនា ឆ្នាំ២០២១ នេះ  បន្ទាប់ពីទទួលព័ត៌មានបានពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូររាំងឪ រាយការណ៍ភ្លាម ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យក្រុមប្រតិបត្តិសាខា និង លោកស្រី សេង សុខឃីម ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូររាំងឪ ដឹកនាំកម្លាំងការងារ ព្រមទាំងសហការីចុះទៅសាកសួរសុខទុក្ខ  និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់គ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៤គ្រួសារ រស់នៅក្នុងឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ  ក្រុមការងារសាខា និងអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខា និងឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា នឹងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ  ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នានិងមិនទុកនរណាម្នាក់ចោល“  ។ មិនតែប៉ុណ្ណោះក្រុមការងារ ក៏សូមអំពាវនាវដល់បងប្អូនយកចិត្តទុកដាក់ពីសុខភាព  ជាពិសេសបន្តការពារ  និងរក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ៣កុំ ៣ការពារ តាមប្រសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន រដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ឱ្យបានទាំងអស់គ្នាដោយផ្តើមចេញពីខ្លួនយើង ។ អំណោយមនុស្សធម៌ដែលបានផ្តល់ជូនរួមមាន ៖  អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ  ត្រីខ១០កំប៉ុង ប្រេងឆា១ដប សាប៊ូប្រូធីក១ដុំ និងថវិកាមួយចំនួនផងដែរ ៕