• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅសាលាដុនបុស្កូខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌

សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហកម្ពុជាខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដលប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៩៦៤ គ្រួសារ នៅសាលាដុនបុស្កូខេត្តព្រះសីហនុ។ លោក អ៊ី សុខឡេង ប្រធានអនុសាខា បានធ្វើរបាយការណ៍ ស្តីពីប្រជាពលរដ្ឋទីទ័លក្រដែលមកទទួលអំណោយពី

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនាពេលនេះ មានចំនួន ៩៦៤ គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋរស់តាមថ្នល់ និងតាមការដ្ឋានមានចំនួន ៤៨០គ្រួសារ គ្រួសារទីទ័លក្រមកពីសង្កាត់លេខ៤ មានចំនួន ២៥៦ គ្រួសារ គ្រួសារផ្ទុកមេរោគអេដស៍ ១៦០គ្រួសារ និងសិស្សសាលាដុនបូស្កូ ចំនួន ៦៨នាក់ ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋងាយរងគ្រោះដោយពាំនាំសួរសុខទុកពីសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាចំពោះប្រជាពល រដ្ឋទីទ័លក្រនៅក្រុងព្រះ សីហនុ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះ ជួបគ្រោះធម្មជាតិនានានៅទូទាំងប្រទេស សម្តេចទាំងទ្វេរតែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាង ណាយើងត្រូវជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតស្បៀងដោយមិន បានដឹងនោះទេ ។

ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណសប្បុរសជនដែលបានជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់សាខាមានលទ្ធភាពក្នុងការចែកជូនបងប្អូនប្រជា ពលរដ្ឋងាយរងគ្រោះនៅក្នុងខេត្តព្រះសីហនុ ពិសេសអង្គការម្លប់តាប៉ាង ដែលបានធ្វើសកម្ម ភាពជួយដល់កុមារក្នុងក្រុងព្រះសីហនុ ក៍ដូចជាគ្រួសារក្រីក្រនូវកម្មវិធីជាច្រើន ដូចជា ប្រមូលកុមារឱ្យស្នាក់នៅរៀន សូត្រក្នុងមណ្ឌល និងជួយកុមារនៅតាមចិញ្ចើមផ្លូវបានចូលរៀនសូត្រនៅសាលារដ្ឋ គ្រួសារផ្ទុកមេរោគអេដស៍ ជំងឺអេដស៍នៅខេត្តព្រះសីហនុ អង្គការបានធ្វើសកម្មភាពចំគោលដៅ ។ ក្នុងស្ថានភាពបែប នេះ សាខាកាកបាទក្រហមខេត្តបានខិតខំកៀរគថវិកាចែកជូនប្រជាពលរដ្ឋរបស់យើងបានជាបន្តបន្ទាប់ ។ សាខាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដោះស្រាយជីវ ភាពប្រជាពករដ្ឋងាយរងគ្រោះក្នុងខេត្តព្រះសីហនុ ដោយអនុវត្តនូវគោលការគ្រឹះរបស់កាកបាទ ក្រហមកម្ពុជា ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានបញ្ជាក់ថា ខែកន្លងមក ខេត្តជួបព្រឹត្តិការណ៍ពីរ គឺគ្រោះថ្នាក់ចរាចរណ៍នៅក្រុងព្រះសីហនុ បណ្តាលឱ្យបាត់បង់អាយុជីវិតប្តីប្រពន្ធពីរគ្រួសារ បន្សល់ទុកកូនកំព្រា ។ទោះបីរាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាព ធ្វើឱ្យជីវភាពកាន់តែល្អប្រសើរ កាត់បន្ថយភាពក្រី ក្រ ហើយរដ្ឋបាលខេត្ត ក្រុងបានរៀបចំសណ្តាប់ធ្នាប់សា ធារណ: ដើម្បីចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុ ព្រមទាំងអំពាវនាវប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់ ចូលរួមអនុវត្តវិធានសុខាភិបាលដោយលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលឱ្យបានញឹកញាប់ បើចេញទៅទីប្រជុំជន ត្រូវពាក់ម៉ាស់ ឬកន្សែង ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដល់ក្រុមគ្រួសារ និងសហគមន៍យើង ។

អំណោយបានជូនប្រជាពលរដ្ឋទីទ័លក្រក្នុងក្រុងព្រះសីហនុចំនួន ៩៦៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម មី ០១កេស ត្រីខ ០១យួ ប្រេងឆា ០១ដប និងថវិកា ៥០,០០០រៀល ៕