• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅសង្កាត់បាលហាលបានទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ជាប្រចាំខែទៅផ្តល់ជូនលោកយាយ រស់ សុផាត អាយុ៨៦ឆ្នាំ ជាចាស់ជរាគ្មានទីពឹង ហើយមានជីវភាពខ្វះខាត និងមានកូនប្រុសម្នាក់កំពុងមានជម្ងឺប្រចាំកាយផងដែរមានទីលំនៅ នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។ក្នុងឱកាសនោះដែរ ឯកឧត្តមនាយកសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន

ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ពិសេសចាស់ជរាគ្មានទីពឹងពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើអោយមានអានាម័យក្នុងការហូបស្អាតជាប្រចាំទឹកត្រូវដាំអោយពុះមុនហូប និងចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវិដ-១៩ ដោយការលាងសំអាតដៃជាមួយសាប៊ូ ជាប់ជាប្រចាំ ។

សម្ភារផ្តល់ជូនរួមមាន៖អង្ករ ៥០គីឡូ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ ប៊ីចេក ១កញ្ចប់ ទឹកដោះគោ ២កំប៉ុង ស្កស ១គីឡូ និងថវិកាមួយចំនួន ។