• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់បានទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃពុធ ១៥កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា និងមន្រ្តីសាខា អញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៧០គ្រួសារ នៅក្នុងបរិវេណវត្តថ្លុកដង្កោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន

បានមាន ប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ និងមើលឃើញពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកទាំងពីរតែងតែគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយមិនទុកនរណាម្នាក់ចោល ពាលគឺ “ទីណាមិនទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា”។

ឯកឧត្តមបណ្ឌិតបានជម្រាបន្ថែមថាអំណោយ មនុស្សធម៌ទាំងនេះគ្រាន់តែជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកបានតែមួយរយៈពេលខ្លីតែ ប៉ុណ្ណោះ ដូច្នេះសូមបងប្អូនទាំងអស់ខិតខំ ប្រកប មុខរបរដើម្បីទ្រទ្រង់ជីវ ភាពឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅដោយអនាម័យជា ប្រចាំដើម្បីការពារពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជំងឺគ្រុនឈាម ជំងីគ្រុនឈីក និងត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិផ្សេងៗដែលកើតមានឡើងជាយថាហេតុ។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនក្នុង១ គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ សាប៊ូ១ដុំ និងថវិកា២ម៉ឺនរៀល៕