• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំស្នាមព្រះ ស្រុកបាកាន ទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃសុក្រ ១១កើត ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អនុប្រធានអចិន្រ្តៃគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងាយរងគ្រោះចំនួន ១១៥គ្រួសារ នៅក្នុងបរិវេណវត្តចំបក់មាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន បានពាំនាំ

ការសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ហើយសម្តេចតែងតែបានណែនាំជានិច្ចដល់គ្រប់ស្ថាប័នតាំងពីថ្នាក់ជាតិដល់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ជៀសវាងពីការីករាលដាលការឆ្លងជំងឺកូវីដ១៩ ទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ព្រមទាំងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ច ដោយមិន ប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ពណ៌សម្បុរ ឬពូជសាសន៍អ្វីឡើយ។

ឯកឧត្តមបណ្ឌិតបានជម្រាបថាអំណោយមនុស្សធម៌ទាំងនេះគ្រាន់តែជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកបានមួយរយៈពេលតែប៉ុណ្នោះ ដូច្នេះសូមបងប្អូនទាំងអស់ខិតខំប្រកបមុខរបរដើម្បីទ្រទ្រង់ជីវភាពឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ និងថវិកា២ម៉ឺនរៀល៕