• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះ៤គ្រួសារនៅស្រុកព្រៃនប់បានទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តព្រះសីហនុ ៖ នៅ រសៀលថ្ងៃអង្គារ៍ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២០  ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់មន្ត្រីប្រតិបត្តិសាខា រួមដំណើរដោយ មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះមាន ចាស់ជរា ជនពិការ អ្នកជំងឺរាំរ៉ៃ ចំនួន ៧គ្រួសារ នៅឃុំអូរជ្រៅ ៣គ្រួសារ និងឃុំទឹកថ្លា ៤គ្រួសារ  ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ក្នុងឱកាសនោះដែរ លោក គាំ សុខុម នាយកសាខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ

និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម ប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានគណះកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ជាមួយគ្នានោះ លោក គាំ សុខុម សុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលបានផ្ដល់ជូនមាន៖ អង្ករ ២៥ គីឡូ មី ១កេះ ត្រីខ ១យួ ទឹកស៊ីអ៊ីវ ១យួ ទឹកស៊ុទ្ធ ១កេះ អាវយឺត ០៥អាវ សាប៊ូ ២ដប ថ្នាំដុសធ្មេញ ២ដបតូច ច្រាសដុសធ្មេញ ២ដើម ស្បែកជើងផ្ទាត់ ១គូរ ប្រេងឆា ៥លីត្រ  ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកាមួយចំនួន សូមបញ្ជាក់ថា  ៖ គ្រួសារពិការ ២គ្រួសារ សាខាបានផ្តល់រទេះពិការ ម្នាក់១បន្ថែម ៕ SBR