• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកស្រីសន្ធរទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអាទិត្យ  ទី២៤ ខែឧសភា ឆ្នាំ២០២០  នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា  បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលខ្វះខាតជីវភាព ចំនួន ៦០ នាក់មកពី ៥ ឃុំ ក្នុងស្រុកស្រីសន្ធរ  រួមមានគ្រួសារក្រីក្រ ១៧នាក់, ជនចាស់ជរាគ្មានទីពឹង៨នាក់, ជនមានពិការភាព ១៨នាក់, ស្ត្រីមេម៉ាយក្រីក្រកូនច្រើន ១០នាក់, កុមារកំព្រា ២នាក់ , អ្នកមានជម្ងឺរ៉ាំរ៉ៃ ៥នាក់ ។   ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាស្រុកស្រីសន្ធរ ។

មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម  អ៊ុន ចាន់ដា  បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ដោយក្ដីនឹករលឹកបំផុត ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងវណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ ហើយ សម្តេច លោកតែងណែនាំអោយក្រុមការងារកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ តាមដានពិនិត្យអំពីស្ថានភាពសុខភាព និងជីវភាពបងប្អូនជាប្រចាំ ហើយតែងចាត់តំណាងចុះជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនបងប្អូនទាន់ពេលវេលា ។

ក្នុងឱកាសនោះដែរ  ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្នអោយបានទ្វេដង ដោយមិនត្រូវភ្លេចខ្លួន ឬ មើលស្រាលចំពោះជម្ងឺកូវីដ១៩ បានឡើយ ។ យើងទាំងអស់គ្នាត្រូវតែចូលរួម អនុវត្តវិធានការ  ការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមសារអប់រំនានារបស់ក្រសួងសុខាភិបាលដោយត្រូវលាងដៃឲ្យបានញឹកញាប់  ជាមួយសាប៊ូ នឹងទឹកស្អាត ហោចណាស់ឱ្យបាន ១នាទី,  ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ , ត្រូវលើកកំពស់ការថែទាំ សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ ហើយត្រូវបរិភោគអាហារដែលចម្អិនបានឆ្អិនល្អ និង ត្រូវពាក់ម៉ាស់ ឬ  ប្រើក្រមា ពេលចេញក្រៅផ្ទះ  ជាដើម ។

អំណោយមនុស្សធម៌ ផ្តល់ជូន ជនងាយរងគ្រោះ ទាំង ៦០ នាក់  ក្នុងម្នាក់ ៗ ទទួលបាន ៖ អង្ករ ២៥ គក្រ , ត្រីខ ១យួរ , ទឹកស៊ីអុីវ  ១យួរ , ទឹកត្រី ១យួរ, ម៉ាស់ ៥ បន្ទះ និងថវិកាចំនួន ២០,០០០ រៀល ។