• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំងទទួលអំណោយមនុស្សធម៌

សាខាកក្រក ខេត្តកំពង់ឆ្នាំង  នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា បានចុះសួរសុខទុក្ខ និងបានយកអំណោយមនុស្សធម៌សាខាចែកជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ជួបការលំបាក ចំនួន៤៦ គ្រួសារ នៅភូមិថ្នល់កែង,និង ភូមិព្រៃជ្រៅ (ឃុំក្បាលទឹក ស្រុកទឹកផុស) ។នាឱកាសពេលនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ

លោកក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមដល់អាជ្ញាធរភូមិ ឃុំ កុំអោយធ្វេសប្រហែស ក្នុងការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ថ្វីត្បិតតែក្នុងប្រទេសរបស់យើងមានការព្យាបាលជាសះស្បើយជាច្រើន ហើយនៅក្នុងភូមិ ឃុំ ស្រុកយើងមិនមានអ្នកកើតជំងឺនេះក៏ដោយ ក៏យើងមិនត្រូវមើលស្រាលចំពោះជំងឺនេះដែរ ហើយលោកបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ ដើម្បីរក្សាការពារខ្លួនពីជំងឺនេះ និងប្រសិនបើមានប្រជាពលរដ្ឋចំណាកស្រុកដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញសូមអោយពួកគាត់តាមដានសុខភាពជាប្រចាំ និងដាក់អោយនៅដោយឡែកចំនួន១៤ថ្ងៃសិន ព្រមទាំងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសក្នុងថ្ងៃនេះ ជូនដល់ពួកគាត់ផងដែរ ។

អំណោយក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥ គ.ក្រ, មី ១កេះ, ត្រី ខ ១០ កំប៉ុង, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១) ជែលសម្រាប់លាងដៃ ១ដបតូច និងថវិកា ២០,០០០ រៀល ដោយឡែក ឯកឧត្តមប្រធានកិត្តិយសសាខា បានបន្ថែមថវិកា ក្នុងមួយគ្រួសារ ១០,០០០ រៀល បន្ថែមទៀត ៕