• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ខេត្តរតនគីរីទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តរតនគិរី៖ នៅព្រឹក ថ្ងៃ ចន្ទ ១០ រោច ខែ ជេស្ឋ ឆ្នាំជូតព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២០ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនៈគីរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥១ គ្រួសារ ពិធីនេះប្រព្រឹត្តទៅនៅសាលាបឋមសិក្សាល្បាំងពីរ ចំនួន២១ គ្រួសារ សាលាឃុំបាតាង ចំនួន១០ គ្រួសារ ហើយអនុសាខាបន្តចុះសួរសុខទុក្ខនៅឃុំជ័យឧត្តម ១០ គ្រួសារ និងឃុំ កាឡែង ១០ គ្រួសារ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី។

នាឱកាសនេះ ឯកឧត្តម ថង សាវុន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ថង សាវុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវមើលស្រាលជម្ងឺកូវីត ដោយចូលរួមរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះតាមរយៈការលាងដៃឲ្យបានញឹកញាប់និងជាប្រចាំជាមួយសាប៊ូ នឹងទឹកស្អាត ហោចណាស់ឱ្យបាន ១ នាទី ឬទឹកអាល់កុល ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ យកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ហើយត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះជាដើម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។
ជាមួយគ្នានេះ ឯកឧត្តមបានអំពានាវ ដល់បងប្អូនទាំងអស់ត្រូវថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបចុកស្អាត កុំបន្ទោរបង់ពាសវាលពាសកាល សម្រាន្តក្នុងមុង ហើយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ កាត់បន្ថយការស្លាប់ និងពិការភាព និងជួយអប់រំណែនាំដល់កូនចៅអោយរស់ឆ្ងាយពីគ្រឿងញៀន ។

អង្ករ២៥គីឡូក្រាម មី ១កេសតូច ត្រីខ ១យួរ អាវយឺត១កញ្ចប់ ទឹកស៊ីអុីវ ១យួរ និងថវិកាមួយចំនួនទៀតផងដែរ។