
ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺទទួលអំណោយមនុស្សធម៌
ព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក តាប់ ម៉ាឡៃ សមាជិក គណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១២គ្រួសារ ស្ថិតនៅភូមិត្រពាំងប្រិយ ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ក្នុងឱកាសនោះដែរ លោក តាប់ ម៉ាឡៃ សមាជិកគណៈក្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលសាខាបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងររួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង តង់១ ឃីត ១កញ្ចប់ និងថវិកាចំនួន ១៥០.០០០រៀល ។
អំណោយដែលសាខាបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះមធ្យមរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង និងថវិកាចំនួន ១០០.០០០រៀល ។
អំណោយដែលសាខាបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះស្រាលរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង និងថវិកាចំនួន ៥០.០០០រៀល ។