• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកថាឡាបរិវ៉ាតខេត្តស្ទឹងត្រែងទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ទី១០​ ខែ មិថុនា​ ឆ្នាំ២០២០ នេះ​ ឯកឧត្តម​ ម៉ុម​ សារឿន​ ប្រធានគណៈកម្មាធិការសាខាកា​កបាទ​ក្រហម​កម្ពុជា​ខេត្តស្ទឹងត្រែង​ បាននាំយកអំណោយមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១១៥គ្រួសារ​ មកពីភូមិ​ ដូង​ និង​ភូមិ​កេះ​ ឃុំ​កាំងចាម​ ស្រុកថាឡា​បរិវ៉ាត​​ ខេត្តស្ទឹងត្រែង​។នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក

អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ។

ឯកឧត្តមប្រ​ធាន​ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអនុវត្តវិធី​ កាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​ ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ។
៣.ជៀសវាងប៉ះពាល់ជិតស្និតជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ ។
៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥.បរិភោគអាហារចម្អិនឆ្អិនបានល្អ ។
៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។
ករណីសង្ស័យ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ ។
អំណោយ​ក្នុង​១គ្រួសារ​ទទួល​បាន​៖​ អង្ករ​៣០គីឡូក្រាម,​ មី​១កេស​,ត្រី​ខ​១យួរ​,ឃីត​ចំនួន​១ផង​ដែរ​។