• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

នៅរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម សុខ  លូ ប្រធានគណៈកម្មាធិការសាខា  និងលោកជំទាវ សមាជិក សមាជិកា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយពិកាត្រូវទទួលផ្ទះសាខាដែលមានលេខរៀងទី០៥៦  និងអ្នកផ្ទុកមេរោគអេដស៍  គ្រួសារត្រូវរន្ទះបាញ់ស្លាប់ សរុបចំនួន២៤៥គ្រួសារ ក្នុងឃុំ ចំនួន ១០ស្មើនិង ៧៥ភូមិ ចែកចេញជាពី ទីតាំងក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។ក្នុងឱកាសនោះឯកឧត្ដម សុខ លូ  បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ដោយក្តីនឹករលឹក ជាមួយការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ឯកឧត្ដមបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវបន្តធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុង     មូលដ្ឋានរបស់ខ្លួន អំពីការធ្វើអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ និងប្រសិនបើចេញទៅក្រៅផ្ទះ ត្រូវពាក់ម៉ាស់ឲ្យបានជាប់ជានិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖  អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សាប៊ូ១ដុំ ច្រាសចំនួន ១ ផងដែរ និងបន្ថែម លើគ្រួសារទទួលផ្ទះមានឆ្នាំង២ កន្ទេល១ ឃីត១កញ្ជប់ ថវិកាលោកជំទាវមេត រ៉ាវីចិតនិងសហការីមួយចំនួន៕