• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះដែលមានជំងឺប្រចាំកាយនៅស្រុកពួកបានទទួលអំណោយមនុស្សធម៌

នារសៀលថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនអ្នកស្រី ខិញ នឿត អាយុ៥៤ឆ្នាំ មានជំងឺរ៉ាំរ៉ៃប្រចាំកាយ ធ្ងន់ធ្ងរ រស់នៅមា្នក់ឯង មានអ្នកជិតខាងមើលថែនៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។មានប្រសាសន៍នាពេលនោះ លោកនាយកសាខា បានពាំនាំនូវផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ដែលជានិច្ចកាលឯកឧត្តមបានយកចិត្តទុកដាក់ខ្ពស់បំផុត

ចំពោះសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសចាស់ជរាគ្មានទីពឹង ជនមានពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ជាដើម ។ លោកបន្តថា សូមអ្នកមីងកុំអស់សង្ឃឹម ត្រូវបន្ដមើលថែសុខភាព និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យដើម្បីឆាប់បានធូរស្រាលឡើងវិញ ហើយអំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះ មានទោះជាមានចំនួនតិចតួចក្ដីតែអាចជួយសម្រាលទុកលំបាលបានមួយរយៈពេលដែរ ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ហើយយើងមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាមា្នក់ស្លាប់ដោយអត់បាយនោះទេ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ មុង១ ភួយ១ សារុង១ ក្រមា១  មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ អង្ករ៣០គីឡូក្រាម ថវិកា២សែនរៀល៕