• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១ លោកស្រី អោក សុភារី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុករលាប្អៀរ​ បានចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនគ្រួសារដែលរងគ្រោះដោយខ្យល់កន្ដ្រាក់រលំផ្ទះដល់ដី ចំនួន ២គ្រួសារ នៅភូមិជរ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ក្នុងឱកាសនោះ លោកស្រីប្រធាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពងឆ្នាំង ដែលតែងតែនឹករលឹក និងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ លោកស្រីប្រធាន ក៏បានផ្តាំផ្ញើដល់ប្រជាពរដ្ធត្រូវចេះថែទាំសុខភាពរស់នៅប្រកបដោយអនាម័យស្អាត ហូបស្អាត ផឹកស្អាត ពិសេស គឺការរស់នៅតាមបែបគន្លងថ្មីដោយចូលរួមទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ។

អំណោយក្នុងមួយគ្រួសារ មាន អង្ករ ៣០គីឡូក្រាម ,មី ១កេះ ,ត្រីខ ១០កំប៉ុង ,ម៉ាស ១ប្រអប់ , សាប៊ូ ២ដុំ និងថវិកា ២០០,០០០រៀល ។