
ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០០គ្រួសារ រស់នៅខណ្ឌពោធិ៍សែនជ័យទទួលអំណោយមនុស្សធម៌
នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បរិវេណវត្តអរុណវត្តី ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៣០គ្រួសារ ចាស់ជរា៥០គ្រួសារ ជនពិការ១០ គ្រួសារ ស្ត្រីមេម៉ាយ១០គ្រួសារ សរុបចំនួន១០០គ្រួសារ រស់នៅសង្កាត់ត្រពាំងក្រសាំង ។ នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វេសប្រហែសបន្តប្រុងប្រយត្ន័ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ និងថវិកាចំនួន៤ម៉ឺនរៀល ៕