• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែកទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

សាខាកក្រកខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដើម្បីលើកកម្ពស់តម្លៃមនុស្សធម៌របស់មនុស្សជាតិ និងជួយកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ  បន្ទាប់ពីទទួលបានការរាយការណ៍ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពញាក្រែកភ្លាម ឯកឧត្តមបណ្ឌិតក៏បានចាត់ឱ្យក្រុមមន្ត្រីប្រតិបត្តិសាខា និងអនុសាខាស្រុក ជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំ ព្រមទាំងសហការីចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋចាស់ជរា ពិការមានជីវភាពខ្វះខាតដែលជាជនងាយរងគ្រោះ ចំនួន៦គ្រួសារ និងគ្រួសារសពស្រ្តីម្នាក់ដែលបានស្លាប់បាត់បង់ជិវិតពេលសម្រាលកូននៅពេទ្យ ដែលមានអាសយដ្ឋាននៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនោះដែរ ក្រុមការងារបានពាំនាំនូវការនឹករលឹក និងផ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ គ្រប់មជ្ឈដ្ឋាន មិនប្រកាន់វណ្ណ: យសសក្តិ ពណ៍សម្បុរអ្វីឡើយ ថែមទាំងបានផ្តាំផ្ញើសូមឱ្យបងប្អូនថែររក្សាសុខភាពទាំង៣ប្រការដោយហូបស្អាត រស់នៅស្អាត បរិស្ថានស្អាត ឬត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារទប់ស្កាត់មេរោគកូវីដ១៩ ព្រមទាំងជំងឺឆ្លៀតឱកាសផ្សេងៗទៀតផង នឹងជាពិសេសរួមគ្នាគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នាទៅតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។

សម្ភារដែលបានផ្តល់ជូនដល់គ្រួសារនីមួយៗរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ សាប៊ូប្រូធិច១ដុំ ប្រេងឆា១ដប អាវយឺត២ និងថវិកាមួយចំនួនផងដែរ៕