• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋខ្វះខាតជីវភាពនៅក្រុងកំពង់ចាម ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយលោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា ឯកឧត្តមអនុប្រធាន លោក លោកស្រីសមាជិក សមាជិកា គណៈកម្មាធិការសាខា  លោកនាយកសាខា មន្ត្រីក្រុមប្រតិបត្តិ ក្រុមការងារកាកបាទក្រហមកម្ពុជា មន្ទីរអង្គភាពជុំវិញខេត្ត និង ថ្នាក់ដឹកនាំអនុសាខា ក្រុង បានអញ្ជើញចុះជួបសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនងាយរងគ្រោះ ដែលខ្វះខាតជីវភាព ដោយវិបត្តិកូវីដ ១៩ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ចំនួន ៩៨ គ្រួសារ មកពី ភូមិបឹងបាសាក់ ៤៥គ្រួសារ ,ភូមិកំពង់រលីង ១៥គ្រួសារ និងភូមិតាណេង ៣៨គ្រួសារ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម  អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បាន ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ  ពីសំណាក់  ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនទាំងអស់ ដោយក្តីនឹករលឹកបំផុត  ដែលជានិច្ចកាល សម្ដេចប្រធាន តែងតែបារម្ភគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ឬ និន្នាការនយោបាយអ្វីឡើយ  ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ដោះស្រាយ ផ្តល់អំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាក ជនរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។

ឯកឧត្តម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តការប្រុងប្រយ័ត្នអោយកាន់តែខ្ពស់ថែមទៀត ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវិដ១៩ តាមរយៈ នៃការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ដោយផ្តើមពីយើងម្នាក់ៗ ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវរស់នៅធម្មតា តាមបែបគន្លងថ្មី  ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ,បរិភោគអាហារឆ្អិនល្អ ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង ៩៨ គ្រួសារ ,ក្នុង ១គ្រួសារ ទទួលបាន ៖

– អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ,  មីយើង ១កេស,  ទឹកស៊ីអ៊ីវ ១យួរ,  ត្រីខ ១០ កំប៉ុង , ឃីត ១កញ្ចប់, អាវយឺត ២  និងថវិកា ២០,០០០ រៀល ។សូមបញ្ជាក់ថា៖​ ក្នុងករណីមានការសង្ស័យពីការរំលោភបំពានផ្លូវភេទលើកុមារ សូមទូរស័ព្ទទៅកាន់លេខ ០៩២ ៣១១ ៥១១ ( រាល់ការរាយការណ៍នឹងត្រូវបានរក្សាការសំងាត់ ) ៕