• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋកំពុងធ្វើចត្តឡីស័កនៅស្រុកកោះកុងទទួលអំណោយមនុស្សធម៌

នៅថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១ លោកស្រី អ៊ិន សុភី អនុប្រធានគណៈកម្មាធិការអនុសាខា បាននាំយកអំណោយរបស់អនុសាខាផ្តល់ជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័កចំនួន៨ខ្នងផ្ទះ ស្ថិតនៅភូមិជីមាល ភូមិដីទំនាប ​ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។​នាឱកាសនោះលោកស្រី អ៊ិន សុភី អនុប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ជា សូវី ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះកុង លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល

“​ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង

” ៣កុំ ៣ការពារ ២ចូលរួម”៖

– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។

-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។

ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។  សម្ភារដែលអនុសាខាផ្តល់ជូន៦គ្រួសារទទួលបាន៖

អង្ករ២៥គក្រ ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប ប្រេងឆា ១ដប ស្ករស ១គក្រ មី១កេស ប៊ីចេង ១កញ្ចប់ ទឹកសុទ្ធ ២យួរ និងត្រីខកំប៉ុង១ឡូ ។

– ក្នុងនោះចំនួន ១ខ្នងផ្ទះ មានសមាជិកច្រើន ទទួលបានអំណោយរួមមាន អង្ករ៥០គក្រ ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប ប្រេងឆា១ដប ស្ករស១គក្រ មី១កេស ប៊ីចេង១កញ្ចប់ ទឹកសុទ្ធ៤យួរ និងត្រីខកំប៉ុង១ឡូ

– ក្នុងនោះចំនួន ១ខ្នងផ្ទះ ជាជនជាតិ​ខ្មែរអ៊ីស្លាម ទទួលបានអំណោយរួមមានអង្ករ២៥គក្រ ទឹកត្រី២ដប ទឹកស៊ីអ៊ីវ២ដប ប្រេងឆា១ដប ស្ករស១គក្រ ប៊ីចេង១កញ្ចប់ ទឹកសុទ្ធ២យួរ និងត្រីខកំប៉ុង២ឡូ។