• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅក្រុងស្ទឹងត្រែងទទួលអំណោយមនុស្សធម៌

នាថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ នេះ លោក សាយ ព្រលឹង នាយកប្រតិបត្តិសាខា បានបន្តនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារវិជ្ជមានកូវីដ-19  ហើយត្រូវដាក់ខ្លួនចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ និងប្រជាពលរដ្ឋជួបការលំបាកក្នុងកំឡុងពេលបិទខ្ទប់ក្រុងស្ទឹងត្រែង ដំណាក់កាលទី១ ក្នុងសង្កាត់ព្រះបាតចំនួន ៤២គ្រួសារ និងសង្កាត់សាមគ្គីចំនួន៦២ គ្រួសារបន្ថែមទៀត ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង  ។អំណោយផ្តល់ជូនរួមមានក្មុង១គ្រួសារទទួលបាន ៖ អង្ករ១០ គីឡូក្រាម មី១០កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ក្នុងនោះផងដែរសាខាក៏បានភ្ជាប់ជូននូវសារគន្លឹះសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ស្តីពីវិធានអប់រំសុខភាព និងទប់ស្កាត់ការរីករាលដាលនៃកូវីដ-19 ផងដែរ ។