• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងគ្រោះដោយអគ្គិភ័យនៅឃុំតាសួស ស្រុកស្វាយជ្រំទទួលអំណោយមនុស្សធម៌ប្រជាជនរងគ្រោះដោយអគ្គិភ័យនៅឃុំតាសួស ស្រុកស្វាយជ្រំទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៦.៣០ នាទី  យប់ នៅចំណុចភូមិបឹងអណ្តែង ឃុំ តាសួស ស្រុកស្វាយជ្រំ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង សង់អំពីឈើដែលមានទំហំ ៧ម៉×៨ម៉ ដំបូងប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្រាលក្តា ដែលម្ចាស់ផ្ទះឈ្មោះ នឹម និត ភេទប្រុស អាយុ ៣២ ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ បណ្តាលឲ្យស្លាប់ មនុស្សមួយនាក់ ឈ្មោះ ម៉ម យ៉ាវ ភេទប្រុស អាយុ ៧២ឆ្នាំ ត្រូវជាឪពុក និងរងរបួស ១ នាក់ឈ្មោះ ឈួន សារី  ភេទប្រុស អាយុ ៥០ ឆ្នាំ (ត្រូវជាបង ម្ចាស់ផ្ទះ) រស់នៅភូមិ  ឃុំជាមួយគ្នា ។ មូលហេតុ ឈ្មោះ ម៉ម យ៉ាវ ជាមនុស្សស្រវឹងខួបរាល់ថ្ងៃបានយកសាំងដុតផ្ទះតែម្តង ។  បន្ទាប់ពីទទួលបានព័ត៌មាននេះនៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២២ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ចែកជូន និងរំលែកទុក្ខក្រុមគ្រួសារនៃសព ។

អំណោដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៥០ គ.ក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកា ៤០ ម៉ឺនរៀល ។ ចូលបុណ្យសព៖ អង្ករ ៥០ គ.ក្រទេយ្យទាន ១ កញ្ចប់ ទឹកក្រូច ១ កេស ទឹកសុទ្ធ ១ កេស ថវិកា ៤០ ម៉ឺន រៀល និងបានឧបត្ថម្ភដល់អ្នករបួសថវិកា ៤០ ម៉ឺនរៀល ។