• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងគ្រោះដោយអគ្គិភ័យនៅឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ ២០២១ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្អូនស្រីញ៉ សុខគា អាយុ ៣៩ឆ្នាំ  ដែលបានរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ២ខ្នង ទំហំ ៦ម×១២ម ធ្វើពីឈើ ប្រក់ក្បឿង  កាលពីវេលាម៉ោង ៩ និង៤០នាទីយប់ ថ្ងៃទី ២៨ ខែសីហា  ឆ្នាំ ២០២១ នៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់  មូលហេតុដោយសារតែឈ្មោះ បូ សុផា អាយុ ៤១ឆ្នាំ ត្រូវជាប្តីញៀនថ្នាំ ញៀនស្រា បង្កជម្លោះហើយដុតបំផ្លាញផ្ទះខ្លួនឯង ឆេះខូចខាតទាំងស្រុងតែម្តង ។

ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានសម្តែងការសោកស្តាយជាមួយប្អូនស្រី ជាម្ចាស់ផ្ទះ ចំពោះឧបទ្ទវហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយបាត់បង់ទាំងលំនៅ ទាំងទ្រព្យសម្បត្តិ សម្ភារអាជីវកម្ម លុយកាក់ ដែលខំសន្សំទុករាប់ឆ្នាំមកហើយ និងបានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ច ពីការថែទាំសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល ” ៣កុំ ៣ការពារ និង ២ចូលរួម ” ដើម្បីជៀសអោយផុតពីការឆ្លងរាតត្បាតនៃ វីរុស ដែលតា បម្លែងថ្មី កូវីដ-១៩ ដ៏កាចសាហាវនេះ។

អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន រួមមាន៖ អង្ករ ៥០គក្រ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី១កេស តង់ធំ១ ឃីត ១ ( មុង ភួយ សារុង ក្រម៉ា ) អាវយឺត៨ សម្ភារៈផ្ទះបាយ សម្ភារៈដំណេក  និងថវិកាចំនួន ១,០០០,០០០រៀល  ដោយឡែក ឯកឧត្តម វង្ស ប៊ុន វិសុទ្ធ ឧបត្ថម្ភថវិកា ១,០០០,០០០ រៀល  ហើយ អនុសាខា ស្រុកស្ទឹងត្រង់ បានផ្តល់ជូន នូវ អង្ករ ៥០គក្រ , មី ១កេស និងថវិកា ១០០,០០០រៀល ផងដែរ  ។