• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងគ្រោះដោយអគ្គិភ័យទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ លោក យឹម យូគង់ ប្រធានគណៈកម្មាធិការអនុសាខាស្រុកស៊ីធរកណ្ដាល និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ៣ខ្នងផ្ទះ នៅភូមិព្រៃឈៀង ឃុំប្ញស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មូលហេតុដោយសារការឆ្លងចរន្តអគ្គីសនី។ នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយសារគ្រោះមហន្តរាយភ្លើងឆេះផ្ទះបែបនេះ និងសូមផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន និងបង្ការពីការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ​ ៣កុំ​ ៣ការពារ​ និង២ចូលរួម​ ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ ស្តីពី​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩​។

សម្ភារៈផ្តល់ជូនរួមមាន៖ គ្រួសាររងគ្រោះចំនួន ៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន: អង្ករ ២០គ.ក មីយើង ២កេស ទឹកសុទ្ធ ១កេស ទឹកស៊ីអ៊ីវ ០១យួរ ប៊ីចេង ០១កញ្ចប់ សម្ភារៈដំណេក ១ឈុត សម្ភារៈផ្ទះបាយ ១ឈុត និងថវិកាចំនួន ១០០,០០០រៀល។