• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងគ្រោះដោយអគ្គីភ័យនៅភូមិរំចេក៥សង្កាត់រតនៈ ក្រុងបាត់ដំបងបានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខា បានចាត់លោក កង  ប៊ន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តជូនលោកស្រី គង់ សាបាន អាយុ៥៩ឆ្នាំ មានបន្ទុកគ្រួសារចំនួន៩នាក់ ដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុងជាប្រភេទផ្ទះឈើ បណ្តាលមកឆ្លងចរន្តអគ្គិសនីកាលពីវេលាម៉ោង១៨ៈ៤០នាទីយប់ថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២០ស្ថិតនៅភូមិរំចេក៥សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ លោកកង ប៊ន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  ជូនចំពោះបងប្អូនចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះនេះបណ្ដាលឲ្យខូចខាតផ្ទះសំបែង និងបាត់បង់ទ្រព្យសម្បត្តិជាច្រើន ហើយកុំអស់សង្ឃឹម ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ។

ជាមួយគ្នានោះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះចៀសវាងកើតឡើងដូចករណីខាងលើ។

អំណោយផ្ដល់ជូនរួមមាន ៖ អង្ករ៥០ គីឡូក្រាម ទឹកសុទ្ធវីឃែរ៤កេស.មី ១កេស.សំពត់តង់ ១.ទឹកត្រី១ យួរ .ត្រីខ 1 យួរមុង១ ,ភួយ ១ ,ខ្នើយ២  អាវយឺត៣  និងគ្រឿងឧបភោគ បរិភោគ របស់ប្រើប្រាស់ផ្ទះបាយមួយចំនួនព្រមទាំង ថវិកាមួយ ចំនួនផងដែរ៕