• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងគ្រោះដោយអគ្គិភ័យនៅស្រុកស្អាងទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ លោកស្រី ខុន លក្ខិណា សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាតំណាង ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលរងគ្រោះអគ្គិភ័យឆេះផ្ទះសម្បែងទាំងស្រុង ចំនួន៣ខ្នង កាលពីសប្តាហ៍កន្លងទៅ នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ។

សម្ភារបានផ្តល់ជូនជនរងគ្រោះក្នុង១គ្រួសារៗមាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ទឹកសុទ្ធ ១ធុង ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ប្រេងឆា ១ដប ,ឃីត ១កញ្ចប់ ,អាវយឺត ៥ ,ជែល ១ដប ,ម៉ាស់ ១០បន្ទះ ,កៅស៊ូតង់ ១ផ្ទាំង និងថវិកា ចំនួន ៥០ម៉ឺនរៀល ។

លោកស្រី ខុន លក្ខិណា ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋដោយក្តីនឹករឭក និងសូមចូលរួមរំលែកនូវការសោកស្តាយជាមួយបងប្អូន ដែលបានទទួលរងគ្រោះ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែង ។ លោកស្រីបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងមានការគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសផ្តោតទៅលើជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយគ្មានការរើសអើងជាតិសាសន៍ សាសនា ពណ៌សម្បុរ ប្រពៃណី ឬនិន្នាការនយោបាយឡើយ ជាក់ស្តែងដូចក្នុងករណីគ្រោះមហន្តរាយនាឱកាសនេះជាដើម ។ លោកស្រីសមាជិកាគណៈកម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងចូលរួមអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ៖ ៣ការពារ និង៣កុំ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលដោយសារជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ផងដែរ ៕