• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងគ្រោះដោយអគ្គិភ័យនៅក្តុលដូមទាវ ក្រុងបាត់ដំបងទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោក កង ប៊ន អនុប្រធាអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ព្រមទាំងលោក ផេង សិទ្ធីប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបាត់ដំបង និងសហការី ដោយមានការនិមន្តចូលរួមពីតេជគុណ សុខ រី ព្រះគ្រូសូត្រស្តាំវត្តក្តុល បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនគ្រួសារប្រជាពលរដ្ឋចំនួន២គ្រួសាររួមមានលោក ញឹក សំណាង ភេទប្រុស អាយុ ៤០ឆ្នាំ(ម្ចាស់ផ្ទះ) លោកស្រី វុធ សាវើយ អាយុ ៥៧ឆ្នាំ ប្រកបរបរលក់ខោអាវ ដែលរងគ្រោះដោយអគ្គភ័យកាលពីរសៀលថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៣: ១៥នាទី ភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបងមូលហេតុនៃការឆេះមិនទាន់ដឹងច្បាស់នៅឡើយទេ។

នាឱកាសនោះ ប្រតិភូសាខា តំណាងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានមានមតិសំណេះសំណាលជាមួយគ្រួសាររងគ្រោះ ដោយបានសំដែងនូវការចូលរួមសោកស្តាយ និងការអាណិតអាសូរចំពោះក្រុមគ្រួសាររងគ្រោះ ដែលបានបាត់បង់ទ្រព្យសម្បត្តិផ្ទះសំបែងគ្មានសល់។ ក្នុងឱកាសនោះដែរ ប្រតិភូសាខាបានមានមតិផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយត្ន័ក្នុងការប្រើប្រាស់ភ្លើងទៀន ធូប ចង្ក្រាន ហើយនៅពេលតបណ្តាញអគ្គិសនីក្នុងផ្ទះ ត្រូវរកអ្នកមានបច្ចេកទេសក្នុងការតបណ្តាញ ជៀសវាង មានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។

អំណោយដែលបានចែកជូនក្នុង១គ្រួសារ៖រួមមានអង្ករ៥០ គីឡូក្រាម,មី១កេសទឹកសុទ្ធ៥កេសឃីត១កញ្ចប់ (មុង, ភួយ ,ក្រមា,សារុង,អាវ) ត្រីខ១០កំប៉ុង ទឹកត្រីទឹកស៊ីអ៊ីវ២យួរថវិកា២០ម៉ឺនរៀលនិងសម្ភារៈប្រើផ្ទះបាយជាច្រើនមុខផងដែរ។បញ្ចាក់សម្ភារៈផ្ទះបាយជាអំណោយរបស់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តក្តុលតាមរយៈសាខាខេត្តផងដែរ។