• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គីភ័យ ស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បណ្តាលអោយឆាបឆេះផ្ទះ០២ខ្នងធ្វើអំពីឈើប្រក់ហ្វីប្រូស៊ីម៉ង់ ក្រោយពីទទួលបានសេចក្តីរាយការណ៍ ភ្លាមៗ នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងដោយ ឯកឧត្តម សំឃិត វៀន សមាជិកគណៈកម្មាធិការសាខា បានដឹកនាំក្រុមកការងារ សហការជាមួយ លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ក្រុងខេមរភូមិន្ទ រួមនឹងអជ្ញាធរសង្កាត់ដងទង់ បានចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋ ២ គ្រួសារ ស្មើនឹង ២ខ្នងផ្ទះ ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះ បណ្តាលអោយខូចខាតសម្ភារៈមួយចំនួន ។

នាឱកាសនោះ ឯកឧត្តម សំឃិត វៀន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយ ពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ជូនចំពោះគ្រួសាររង គ្រោះដោយក្តីអាណិតអាសូរក្រៃលែង ជានិច្ចកាលសម្តេចប្រធានតែងតែគិតគូរ ជានិច្ចពីសុខទុក្ខ ប្រជាពលរដ្ឋ ទទៅ ដែលជួបការលំបាកខ្វះខាត និងគ្រោះមហន្តរាយផ្សេងៗ ដូចជា ៖ អ្នកមានជំងឺរ៉ាំរ៉ៃ ចាស៉ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ កុមារកំព្រា និងជនរងគ្រោះមហន្តរាយផ្សេងៗ ដោយមិន ប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ។

ឯកឧត្តមក៏បានសំណូមពរ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីការអុជធូបទៀននិងការប្រើប្រាស់ចរន្តអគ្គីសនីគ្មានសុវត្ថិភាព ព្រោះនេះជារដូវប្រាំងងាយនឹងបង្ករជាអគ្គីភ៏័យឆាបឆេះឡើង និងសូមបងប្អូនកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព​និងខិតខំបន្តប្រកបរបរចិញ្ចឹម ជីវិតប្រចាំថ្ងៃអោយមាន​ល្អប្រសើរឡើងវិញ។​ ត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម ត្រីខ១យួរ ទឹកសុទ្ធ៣យួរ មីម៉ាម៉ា១កេស ទឹកត្រី៤ដប កាធុន១ តង់១ អាវយឺត២ ថ្នាំបាញ់មូស២កំប៉ុង សាប៊ូ២ដុំ ឃីត(មុង ភួយ ក្រមា ខ្នើយ)០១ឈុត សម្ភារៈផ្ទះបាយ០១ឈុត និងថវិកាគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៣០០.០០០រៀល គ្រួសាររងគ្រោះដោយអន្លើចំនួន ១០០,០០០ រៀល។ ដោយឡែកអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ឧបត្ថម្ភបន្ថែម​ក្នុងមួយគ្រួសារៗ ទទួលបាន ១០០,០០០ រៀល ផងដែរ ។