• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងគ្រោះដោយអគ្គិភ័យនៅឃុំជាំក្រវៀនស្រុកមេមត់ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ លោក រស់ សុខន នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងកញ្ញា ទី លីហ្វាន់ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមេមត់ បានដឹកនាំក្រុមការងារអនុសាខាព្រមទាំងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនគ្រួសារលោក ហ៊ាន នាង ភេទប្រុស អាយុ៣៤ឆ្នាំ ដែលបានរងគ្រោះដោយសារអគ្គិភ័យធ្វើឲ្យឆេះផ្ទះ និងទ្រព្យសម្បត្តិអស់ទាំងស្រុង ស្ថិតនៅភូមិក្រវៀនជើង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ឆ្លៀតក្នុងឱកាសនោះដែលលោកនាយករងសាខា បានពាំនាំមកនូវការសោកស្តាយ

ចំពោះគ្រួសាររងគ្រោះពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិ ។ ទន្ទឹមនឹងនោះ លោកក៏បានលើកទឹកចិត្តដល់គ្រួសាររងគ្រោះ សូមកុំអស់សង្ឃឹម ត្រូវគិតគូរពីសុខភាព  ហើយបន្តខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតទៅតាមលទ្ធភាព ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ  ។ ប៉ុន្តែសូមអ្នកទាំងអស់គ្នាគឺត្រូវរួមគ្នាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នាដើម្បីគេចផុតពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងជំងឺឆ្លៀតឱកាសនានា។ល។

អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស តង់១ផ្ទាំង ត្រីខ១០កំប៉ុង ប្រេងឆា១ដប កន្ទេល១ សារ៉ុង១ ភួង១ មុង១ ក្រម៉ា១ បាឡុង១ឈុត អាវយឺត១០អាវ  និងថវិកាចំនួន៣០០,០០០រៀលផងដែរ៕