• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រៃវែងបានទទួលអំណោយមនុស្សធម៌

នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងអំណោយមនុស្សធម៌ផ្តល់ជូនដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកអ្នកលឿងចំនួន ៣២នាក់ ក្នុងនោះស្រុកពាមរក៍ ចំនួន ១៤នាក់ និងស្រុកព្រះស្តេចចំនួន ១៨នាក់ រងគ្រោះនៅចំណុចភូមិពោមៀវ (ចន្លោះគីឡូម៉ែត៤៨ និង៤៩) ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រវាងរថយន្ត និងរថយន្ត (រថយន្តដឹកកម្មករ និងរថយន្តបែន)

កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ។នាឱកាសនោះ ឯកឧត្តមឧកញ៉ា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសាកសួរសុខទុក្ខ ក្តីអាណិតអាសូរ និងចូលរួមសោកស្តាយចំពោះគ្រោះថ្នាក់ចរាចរណ៍បែបនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចូលរួមគោរពច្បាប់ចរាចរណ៍ និងបានលើកទឹកចិត្តសូមកុំអស់សង្ឃឹម ត្រូវគិតគូរពីសុខភាព ហើយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ បន្ថែមពីនេះ ឯកឧត្តមឧកញ៉ាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ជូនពរដល់អ្នករងរបួសទាំងអស់ឆាប់ជាពីរបួស ដើម្បីទៅប្រកបរបរចិញ្ចឹមជីវិត។

ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តភូមិ បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពីសុវត្តិភាពចរាចរផ្លូវគោក ការត្រៀមបង្ការ និងការការពារការរាតត្បាតជំងឺកូវីដ១៩ និងគម្រោងស្តារទំនាក់ទំនងគ្រួសារ។

សម្ភារៈផ្តល់ជូន ១នាក់ ទទួលបាន៖ ទឹកដោះគោឆៅ ២យួរ ស្ករស ១គ.ក អាវ ៥ និងថវិកាចំនួន ១០០,០០០រៀល។