• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ នៅក្នុងឃុំចំនួន៥ ស្រុកសំរោង ទទួលអំណោយកាកបាទក្រហមកម្ពុជា

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម​កម្ពុជាខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាមកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣៤ គ្រួសារ ក្នុងនោះរលំទាំងស្រុង ៩ ខ្នង មធ្យម១០ខ្នង និងស្រាល ១៥ ខ្នង ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២២ ក្នុង៥ឃុំ ស្រុកសំរោង ដែលពិធីនេះរៀបចំឡើងក្នុងបរិវេណវត្តអង្គក្តី  ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។

អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារៗរួមមាន÷ អង្ករ២៥ គីឡូក្រាម តង់ធំ១ កន្ទេល១ មុង១ ភួយ១ ក្រមា១ សារុង១ អាវយឺត៥ ជែលលាងដៃ៤ដប  និងអាល់កុល១ដប ជាអំណោយរបស់ឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា។ ដោយឡែក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប៊ិន ឈិន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានឧបត្ថម្ភថវិកាដល់ គ្រួសារដែលរលំទាំងស្រុងក្នុង១គ្រួសារៗទទួលបាន ២០០.០០០រៀល គ្រួសារប៉ះព៉ាល់មធ្យម១០០.០០០រៀល និងគ្រួសារ​ប៉ះពាល់កម្រិតស្រាលឧបត្ថម្ភចំនួន ៥០.០០០រៀល ផងដែរ។