• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់នៅភូមិជម្ពូខ្មៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីសាខា អនុសាខាបាននាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់របើកដំបូលផ្ទះប្រក់ពីស័ង្កសីអស់ ១០ខ្នងផ្ទះ ចំនួន ១០គ្រួសារ រស់នៅ ភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕ ជាមួយគ្នានោះ មន្ត្រីសាខា សុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្ភារដែលសាខាផ្តល់ជូនមួយគ្រួសារទទួលបានមាន ៖ អង្ករ២៥ គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ប្រេងឆា ១ដប/១លីត្រ ស្បែកជើង ២គូរ អាវ ១កញ្ចប់ តង់១ ម៉ាស់ ១ប្រអប់ ទឹកសុទ្ធ ១កេស កន្ទេល១ ឃីត១(ភួយ១ មុង១ សារុង១ ក្រមា១) និងថវិកា ១០ម៉ឺនរៀល៕