• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅឃុំពាមរក៍ ខេត្តព្រៃវែងទទួលអំណោយមនុស្សធម៌

នៅថ្ងែអង្ការ ទី១៨ ខែឧសភា ឆ្នាំ២០២១ លោកស្រី សេង ទៀង ប្រធានគណ:កម្មាធិការអនុសាខាស្រុក និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ចាស់ជរាគ្មានទីពឹងចំនួន ៥គ្រួសារ នៅភូមិថ្កូវចំនួន ៤គ្រួសារ និងភូមិពាមកោះចំនួន ១គ្រួសារ ក្នុងឃុំពាមរក៍ ខេត្តព្រៃវែង។ នាឱកាសនោះ លោកស្រីប្រធានគណ:កម្មាធិការអនុសាខាស្រុក បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសោកស្តាយពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ៣កុំ ៣ការពារ និង២ចូលរួមរបស់សម្ដេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។

សម្ភារៈផ្តល់ជូន១គ្រួសារទទួលបាន៖ អង្ករ ៣០គ.ក  មី១កេស ទឹកសុទ្ធ១កេស ម៉ាស១០សន្លឹក សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន ៥០,០០០រៀល។