• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកកងមាស ខេត្តកំពង់ចាមទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ដែលរបើកជញ្ជាំង របើកដំបូលផ្ទះ ចំនួន ៦៨គ្រួសារ នៅ ៣ឃុំ ក្នុងស្រុកកងមាស ក្នុងនេះ នៅឃុំព្រែកកុយ ៤៧ គ្រួសារ, ឃុំរាយប៉ាយ ២០គ្រួសារ និងឃុំព្រែកក្របៅភូមិ ១គ្រួសារ ។ ឯកឧត្តម បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុធម្មជាតិដែលកើតឡើងដោយស្មានមិនដល់នេះ ក្នុងស្ថានភាព ដែលជីវភាពបងប្អូនកំពុងតែរងលំបាកដោយការរាតត្បាតនៃជម្ងឺកូវីដ-១៩ ។  ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកអោយគ្រួសាររងគ្រោះទាំងអស់ ខិតខំ ប្រកបរបរចិញ្ចឹមជីវិត ដើម្បីលើកកំពស់ជីវភាពគ្រួសារ  ឯកឧត្តម អ៊ុន ចាន់ដា  បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការ ការពារខ្លួន ជៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩  ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ”  ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នងដំណាក់កាលនៃការឆ្លងរាលដាល ជម្ងឺកូវីដ-១៩  បម្លែងថ្មី ក្នុងសហគមន៍ ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន គ្រួសាររងគ្រោះ ទាំង ៦៨គ្រួសារ  ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី យើង ១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ, ត្រីខ ១០កំប៉ុង , ឃីត ១ និង អាវយឺត ២ ។

ចំពោះ ថវិកា បានផ្តល់ជូនតាមកម្រិតខូចខាត គឺ អ្នកខូចខាតកម្រិតធ្ងន់ ១០គ្រួសារ ជូនថវិកាសរុប ៣,០០០,០០០រៀល, កម្រិតមធ្យម ១៩គ្រួសារ ផ្តល់ថវិកាសរុប ៣,៨៥០,០០០ រៀល និង កម្រិតស្រាល ៣៩គ្រួសារ  ជូនថវិកាសរុប ៣,៩០០,០០០ រៀល  ផងដែរ។