• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកគៀនស្វាយទទួលអំណោយមនុស្សធម៌

នៅថ្ងៃអង្ការ ទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅចែកជូនប្រជាពលរដ្ឋ ចំនួន ២០គ្រួសារ សមាជិក ៨៧នាក់ ដែលទទួលរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់ និងអគ្គិភ័យនាពេល កន្លងមក នៅភូមិសាស្ត្រនៃឃុំចំនួន៦ ក្នុងស្រុកកៀនស្វាយ ។

សម្ភារបានចែកជូនជនរងគ្រោះក្នុង១គ្រួសារៗមាន ៖ អង្ករ ២០គីឡូក្រាម ,មី ១កេស ,ទឹកសុទ្ធ ១កេស ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ឃីត ១កញ្ចប់ ,ប្រេងឆា ១ដប ,ជែល ១ដប និងម៉ាស់ ១០បន្ទះ ។ ដោយ ឡែកអ្នករងគ្រោះរលំផ្ទះទាំងស្រុង ៣គ្រួសារ និងអ្នករងគ្រោះដោយអគិ្គភ័យឆេះផ្ទះ ១គ្រួសារ សាខាបានឧបត្ថម្ភ បន្ថែមនូវកៅស៊ូតង់ចំនួន ១ផ្ទាំងសម្រាប់គ្រួសារនីមួយៗ ។ ចំពោះអំណោយជាថវិកាវិញ សាខាបានផ្តល់ជូនជន រងគ្រោះរលំផ្ទះទាំងស្រុង ៣គ្រួសារ និងជនរងគ្រោះដោយអគ្គិភ័យ ១គ្រួសារ ថវិកាចំនួន ៥០ម៉ឺនរៀល ,ជនរងផលប៉ះពាល់ផ្ទះសម្បែងធ្ងន់ធ្ងរ ចំនួន ៦គ្រួសារ ដោយក្នុង១គ្រួសារៗ ថវិកា ២០ម៉ឺនរៀល ,ជនរងគ្រោះដោយអន្លើ ចំនួន ១០គ្រួសារ ថវិកាក្នុង១គ្រួសារៗ ១០ម៉ឺនរៀល និងផ្តល់ជូនគ្រួសារក្រីក្រ ១គ្រួសារ ដែលមានកូនស្រីពិការជើងទាំងពីរនូវថវិកាចំនួន ២០ម៉ឺនរៀល និងសម្ភារមួយចំនួនផងដែរ ។

លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋដោយក្តីអាណិតអាសូរពន់ពេក និងក្តីនឹករឭក ។ ជាមួយគ្នានេះលោកនាយកសាខាបានសំណូមពរដល់ ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាព ដោយប្រកាន់ខ្ជាប់នូវអនាម័យ៣ប្រការគឺ៖ ហូបស្អាត ,ផឹកស្អាត និងរស់នៅស្អាតជានិច្ច ពិសេសចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៖ ៣កុំ និង ៣ការពារ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ផងដែរ ៕