• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងគ្រោះដោយខ្យល់កន្រ្តាក់នៅឃុំត្រពាំងធំបានទទួលអំណោយមនុស្សធម៌ពីសាខាកក្រកខេត្តតាកែវ

នារសៀលថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២០ លោកយឹម ច័ន្ទថន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ តំណាងឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត តាកែវ អមដំណើរដោយមន្ត្រីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកត្រាំកក់ ខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាមកជូនបងប្អូនប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២០

នៅក្នុងឃុំត្រពាំងធំខាងជើង ០១គ្រួសារ រលំផ្ទះទាំងស្រុង ឃុំតាភេម ប៉ះពាល់០២គ្រួសារ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសនោះលោកនាយកសាខា បានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ពាក់ព័ន្ធស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) លោកបានអំពាវនាវដល់ បុគ្គលិកទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ និងសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង ។

អំណោយសាខាកាកបាទក្រហមខេត្តបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន÷

អង្ករ ២៥ គីឡូក្រាម តង់ធំ ១ កន្ទេល ១ មុង ១ ភួយ ១ សារុង ១ ក្រមា១ អាវយឺត ០៥ និងមានបន្ថែមថវិការបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ដល់គ្រួសាររងគ្រោះរលំទាំងស្រុង ៥០០.០០០រៀល និងគ្រួសាររងគ្រោះកំរឹតស្រាល ៥០.០០០រៀល ក្នុង១គ្រួសារ ហើយក៏មានសប្បុរសជនឈ្មោះលោកស្រី ម៉ុក ស៊ីណា បានជួយផ្តល់ថវិកាចំនួន២០០.០០០រៀលជូនដល់គ្រួសារដែលរលំផ្ទះទាំងស្រុងផងដែរ។

 

 

+7