• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ព្រឹកថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ លោកវេជ្ជ. អោ វណ្ណថេន អនុប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៣គ្រួសារ ក្នុងនោះធ្ងន់ ២គ្រួសារ ស្ថិតនៅភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ក្នុងឱកាសនោះដែរ លោកវេជ្ជ.អោ វណ្ណថេន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ

របស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលសាខាបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងររួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង តង់១ ឃីត ១កញ្ចប់ កន្ទេល ១និងថវិកាចំនួន ១០០.០០០រៀល ។

អំណោយដែលសាខាបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះស្រាលរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង និងថវិកាចំនួន ៥០.០០០រៀល ។