• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ នៅក្នុងឃុំព្រែកដំបងស្រុកមុខកំពូលទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនដល់ជនរងគ្រោះដោយសារខ្យល់កន្ត្រាក់សរុបចំនួនចំនួន៤៩៣គ្រួសារ នៅក្នុងឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្តាល។នាឱកាសនោះ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ទាំងអស់

ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយណាមួយឡើយ ។

ទន្ទឹមនឹងនេះ លោកជំទាវ បានមានប្រសាសន៍បន្តថា ដោយមានការយកចិត្តទុកដាក់ និងមើលឃើញពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកតែងតែគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹង នោះទេ ជាក់ស្តែងនៅថ្ងៃនេះសម្តេចបានចាត់ឱ្យក្រុមការងារ នាំយកនូវគ្រឿងឧបភោគ-បរិភោគ ដើម្បីជួយ សម្រាលនូវជីវភាពក៏ដូចជាការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនាពេលនេះ ហើយបញ្ជាក់ឱ្យឃើញពីវប្បធម៌ចែករំលែកដែលថ្នាក់ដឹកនាំលោកតែងតែគិតគូរ និងធ្វើជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ។

ក្នុងនោះដែរ លោកជំទាវ បានសំណូមពរដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់កុំបាក់ទឹកចិត្តខិតខំកសាងជីវភាពគ្រួសារឡើងវិញ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដែលកើតមានឡើង ដូចជាខ្យល់កន្ត្រាក់ ផ្គររន្ទះ និងគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះអគ្គិភ័យ គ្រោះទឹកជំនន់ ដែលបណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិ ផលដំណាំ និងប៉ះពាល់ដល់អាយុជីវិតជាយថាហេតុ។

លោកជំទាវ បានអំពាវនាវឱ្យបងប្អូនប្រជាពលដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា និងអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ ដៃស្អាត ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រើកន្សែងឬក្រមា ឬក្រដាសជូតមាត់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា អាវយឺត) តង់ចំនួន១ និងថវិកា៥០,០០០រៀល។ ដោយឡែកគ្រួសារដែលរងគ្រោះរលំផ្ទះទាំងស្រុងចំនួន៥៧គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា អាវយឺត) តង់ចំនួន១ និងថវិកា២០០,០០០រៀល និងគ្រួសារដែលរងគ្រោះកម្រិតមធ្យមទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា អាវយឺត) តង់ចំនួន១ និងថវិកា១០០,០០០រៀល៕