• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនចាស់ជរា គ្រួសារក្រីក្រជួបការលំបាក នៅឃុំជ្រៃបាក់ និងឃុំរលាប្អៀរ បានទទួលអំណោយមនុស្សធម៌

នៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០ លោកស្រី អោក សុភារី ប្រធានគណៈកម្មាធិការអនុសាខាស្រុករលាប្អៀរ រួមដំណើរដោយ លោកស្រី រស់ រតនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បានចុះសួរសុខទុក្ខចាស់ជរា គ្រួសារក្រីក្រជួបការលំបាក ចំនួន ០៦គ្រួសារ នៅឃុំជ្រៃបាក់ ០៥គ្រួសារ និងឃុំរលាប្អៀរ ០១គ្រួសារ។ខណៈនោះ លោកស្រីប្រធាន ក៏បានពាំនាំការសួរសុខទុក្ខពី សំណាក់ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

គឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារឡើយ និងបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ និងអនុវត្តន៍អនាម័យខ្លួនប្រាណ និងថែរក្សាសុខភាព ដើម្បីរួមចំណែកទប់ស្កាត់មេរោគកូវីដ ១៩ ទាំងអស់គ្នា ។

អំណោយដែលទទួលបានក្នុងមួយគ្រួសារ មាន ៖ អង្ករ ២៥គីឡូក្រាម ,មី ០១កេស ,ទឹកត្រី ០១យួរ ,ត្រីខ ១០កំប៉ុង ,មុង ០១ ,ភួយ ០១ ,សារុង ០១ និងក្រមា ០១ ៕