• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនចាស់ជរាទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស

ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២០ លោក ម៉េង ហាក់ ប្រធានកិត្តិយសអនុសាខា ស្រុកទឹកផុស រួមដំណើរដោយមន្ត្រីអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស ទៅជូន គ្រួសារចាស់ជរាគ្មានទីពឹង ចំនួន ២គ្រួសារ នៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ។ក្នុងនោះផងដែរ លោកប្រធានកិត្តិយសអនុសាខា ក៏បានពាំនាំការសួរសុខទុក្ខពីឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយស ដែលតែងតែយកចិត្តទុកដាក់ លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ

និងបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ ស្វែងយល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនពួកគាត់។

អំណោយក្នុង ១គ្រួសារទទួលបាន ÷ អង្ករ ២៥ គីឡូក្រាម, មី 1 កេស, ទឹកត្រី 1 យួរ, ទឹកស៊ីអ៉ីវ ១ យួរ, ត្រីខ ១០កំប៉ុង, ស្ករស ១គីឡូ, និង ឃីត ១កញ្ចប់( មុង១ ភួយ១ សារ៉ុង១ ក្រមា ១) ៕