• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះ នៅស្រុកត្បូងឃ្មុំទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

នៅព្រឹកថ្ងៃអង្គារ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នេះ លោករស់ សុខន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងលោក សេង សុខឃឿន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកត្បូងឃ្មុំ បានដឹកនាំកម្លាំងក្រុមប្រតិបត្តិសាខា អនុសាខាស្រុកត្បូងឃ្មុំ ព្រមទាំងសហការីចុះទៅសាកសួរសុខទុក្ខ និងនាំយកថវិកាអំណោយមនុស្សធម៌របស់សាខា ទៅផ្តល់ជូនគ្រួសារមានជីវភាពខ្វះខាតចំនួន២០គ្រួសារ មានទីលំនៅក្នុងភូមិត្រពាំងឬស្សី១៤គ្រួសារ ភូមិត្រពាំងព្រលិត៤គ្រួសារ ភូមិជាំម្លូ១គ្រួសារ នៃឃុំរកាពប្រាំ

និងភូមិថ្មពេជ្រទី២ នៃឃុំថ្មពេជ្រ ចំនួន១គ្រួសារ ដែលស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកនាយករងសាខាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារជនងាយរងគ្រោះ ព្រមទាំងបានលេីកទឹកចិត្តសូមឱ្យលោកអ្នកទាំងអស់គ្នាកុំអាលអស់សង្ឃឹមក្នុងជិវិតរស់នៅអី ត្រូវតែបន្តការសង្ឃឹមបន្តទៀត ព្រោះថាទីណាមានទុក្ខលំបាកគឺទីនោះឯងរមែងមានបេសកកម្មរបស់កាកបាទក្រហមកម្ពុជាជានិច្ចដោយមិនមានប្រកាន់វណ្ណៈ រើសអើងជាតិសាសន៍ ឬនយោបាយអ្វីទាំងអស់ថែមទាំងបានជូនពរដល់ក្រុមគ្រួសារនៃជនងាយរងគ្រោះទាំងអស់គ្នាឆាប់ទទួលបានជីវភាពល្អប្រសើរឡើងវិញនៅពេលបន្ទាប់។ មិនតែប៉ុណ្ណោះ លោកប្រធានកិត្តិយសអនុសាខាស្រុកក៏បានសំណូមពរឱ្យអ្នកទាំងអស់គ្នាត្រូវរួមគ្នាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារជំងឺកូវីដ១៩ និងសូមសម្រាកក្នុងមុងជាប្រចាំ ព្រមទាំងជួយសម្អាតបរិវេណជុំវិញផ្ទះឱ្យបានស្អាតល្អផងដើម្បីការពារសត្វអសិរពិសនានាបានហើយអាចនឹងជួយការពារនូវជំងឺគ្រុនឈាម ឬគ្រុនឈីកបានមួយផ្នែកទៀតផង។

អំណោយដែលបានផ្តល់ជូនគ្រួសារជនងាយរងគ្រោះក្នុងឱកាសនោះរួមមាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខ១០កំប៉ុង ប្រេងឆា១ដប អាវយឺត២ និងថវិកាមួយចំនួនផងដែរ។