• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះ៤០គ្រួសារទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ​ លោក ឌី រ័ត្នខេមារុណ ប្រធានគណៈកម្មាធិការអនុសាខា នាថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ប្រជាពលរដ្ឋជួបការលំបាក១០គ្រួសារ​ ចាស់ជរា១០គ្រួសារ ស្ត្រីមេម៉ាយ១០គ្រួសារ ជនពិការ១០គ្រួសារ សរុបចំនួន៤០គ្រួសារ​ រស់នៅសង្កាត់បឹងទំពន់ទី១ ។ នាឱកាសនោះ​ លោកប្រធានគណៈកម្មាធិការអនុសាខា​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំធ្វេសប្រហែសត្រូវប្រុងប្រយត្ន័​ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​៣​កុំ​ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ៣០គីឡូក្រាម​ ទឹកសុទ្ធ១កេស មី១កេស​ ត្រីខ១យួរ​ និងទឹកត្រីឬទឹកស៊ីអ៊ីវ១យួរ ៕