• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅស្រុកស្រអែម ខេត្តព្រះវិហារ ទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២១ នេះឯកឧត្តម លី សារ៉ារិទ្ធ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាជនពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៦៨ គ្រួសារ ឋិតនៅភូមិធម្មជាតិសម្តេចតេជោចំនួន១០៧ គ្រួសារ ភូមិចំបក់សែនជ័យ២៩ គ្រួសារ ភូមិស្រអែមជើង ៣២ គ្រួសារ ឃុំស្រអែម ស្រុកជាំក្សាន្ត ដែលជាតំបន់បិទខ្ទប់នាពេលពេលកន្លងមក ។ នៅក្នុងឱកាសនោះដែរឯកឧត្តមអនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ដែលសម្តេចតែង តែគិតគូរពីសុខទុក្ខបងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។ព្រមទាំងបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ ត្រូវមានអនាម័យជានិច្ច ត្រូវលាងដៃនិងសាប៊ូអោយបានញឹកញាប់ ចូលរួមអនុវត្តវិធានការពារ៣ កុំ ៣ ការពារ ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ២៥ គឺឡូ ត្រីខ១យួរ មី១ កេស ទឹកស៊ីអីវ១ យួរ ។