• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅស្រុកក្រូចឆ្មារ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ លោក ហ៊ឹម ហ៊ុន នាយករងសាខា និងលោក វ៉ែន ឈុនហួត ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រូចឆ្មារ បានដឹកនាំក្រុមប្រតិបត្តិសាខា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពខ្វះខាតចំនួន២៥គ្រួសារ មានទីលំនៅបច្ចុប្បន្នក្នុងឃុំក្រូចឆ្មារ១០គ្រួសារ និងឃុំព្រែកអាជី១៥គ្រួសារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។សម្ភារផ្តល់ជូនរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប និង ថវិកាមួយចំនួនផងដែរ៕