• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅស្រុកភ្នំស្រួចទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖​ ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ក្រោយគ្រោះទឹកជំនន់ នៅថ្ងៃ​សៅរ៍ ទី​ ១៤​ ខែវិច្ឆិកា​​​ ឆ្នាំ២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​សហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន​ ចាស់ឥតទីពឹង​ ស្ត្រីមេម៉ាយ​ ជនមានពិការភាព​ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន​ ៥៣២គ្រួសារ​ រស់នៅ​ក្នុងភូមិចំនួន​៨៩​ ឃុំចំនួន៧​ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ដេីម្បីរក្សាគម្លាតសុវត្ថិភាពសង្គម​ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

កាកបាទក្រហមកម្ពុជា​ បានរៀប​ចំ​ពិធីនេះនៅ​ទីតាំងចំនួន៣គឺ ៖​ ទីតាំងទី១​ ស្ថិតនៅក្នុងបរិវេណវត្តត្រែងត្រយឹង​ សម្រាប់ប្រជាពលរដ្ឋ​ ១៦៥គ្រួសារ​ រស់នៅភូមិចំនួន​៨ នៃឃុំត្រែងត្រយឹង។ ទីតាំងទី២​ ស្ថិតនៅក្នុងវត្តដំណាក់ត្រាច​ សម្រាប់ប្រជាពលរដ្ឋ​ ១៣៦គ្រួសារ​ រស់នៅភូមិចំនួន​៣៥ នៃឃុំដំបូករូង​ ឃុំជាំសង្កែ​ និងឃុំអូរ។ ទីតាំងទី៣​ ស្ថិតនៅបរិវេណវត្តត្រពាំងក្រឡឹង​ សម្រាប់ប្រជាពលរដ្ឋ​ ២៣១គ្រួសារ​ រស់នៅភូមិចំនួន៣៦​ នៃឃុំគិរីវ័ន្ត​ ឃុំតាំងស្យា​ និងឃុំតាំងសំរោង។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​​​​ បាន​ពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ ជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា បេីទោះបីជា​ សម្តេច​ មិនបានអញ្ជេីញមកដោយផ្ទាល់​ក៏សម្តេចតែងតែ​មានមនោសញ្ចេតនានឹករលឹក​ អាណិតស្រឡាញ់​ ការគិតគូរពីសុខទុក្ខ​ និងជីវភាពរស់នៅប្រចាំថ្ងៃ​ ជាពិសេសបញ្ហា​សុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះ លោកជំទាវ​ បានក្រើនរំលឹកអំពីសារអំពាវនាវ​របស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់​ ឱ្យមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំងឺកូវីដ-១៩​ កុំមានការភ័យស្លន់ស្លោ​ថ្វីត្បិតតែមិនទាន់មានថ្នាំព្យាបាលបាន​ ប៉ុន្តែយេីងអាចទប់ស្កាត់បាន​ តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល​ ដែលជាពិសេសត្រូវអនុវត្ត​ «រស់នៅធម្មតា​ តាមបែបគន្លងថ្មី»​។

ក្នុងន័យនេះ​ សូមប្រជាពលរដ្ឋទាំងអស់​ គិតគូរពីគម្លាតសុវត្ថិភាពសង្គម​ គម្លាតសុវត្ថិភាពបុគ្គល​ ពាក់ម៉ាស់ការពារ​ រក្សាអនាម័យ​ ឧស្សាហ៍លាងដៃនឹងសាប៊ូ​ ឬអាល់កុល​ ជាពិសេសត្រូវចូលរួមបង្កេីនការ​យល់ដឹងពីសារសំខាន់នៃការធ្វើចត្តាឡីស័ក​ ចៀសវាងឱ្យមានវិប្បដិសារីចំពោះគ្រួសារនិងសង្គមជាតិ។​ ជាមួយគ្នានេះ​ សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលគ្មានលទ្ធភាពទិញម៉ាស់​ សូមមេត្តាដេរម៉ាស់ក្រណាត់ឬក្រមា​ ដែលអាចបោក​ទឹកបាន​សម្រាប់យកទៅប្រេីប្រាស់តាមការចាំបាច់។ ទន្ទឹមនឹងនេះ​ សូមប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់គិតគូរថែទាំសុខភាព​ឱ្យបានល្អ ត្រូវរស់នៅមានអនាម័យ​ និងពិសាទឹកដាំឆ្អិនល្អ​ ដើម្បីជៀសផុតពីជំងឺផ្សេងៗ​។

ម្យ៉ាងវិញទៀត​ បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ នៅតែបង្កឱ្យមានអ្នកស្លាប់និងរងរបួសជារៀងរាល់ថ្ងៃ​ ដូចនេះសូមប្រជាពលរដ្ឋយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរាល់ពេលធ្វើដំណើរ​ ត្រូវគោរពច្បាប់ចរាចរណ៍​ឱ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានេះ​ សូមប្រជាពលរដ្ឋ​ទាំងអស់​ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន​ ​អនុវត្តគោលនយោបាយ​ភូមិឃុំមានសុវត្ថិភាព ជាពិសេស​ ជៀសវាងអំពើហិង្សាក្នុងគ្រួសារ​ គ្រឿងញៀន​ គ្រឿងស្រវឹង​ -ល-​ ដើម្បីភាពសុខសាន្តក្នុងក្រុមគ្រួសារ និងចូលរួម​ពង្រឹងសាមគ្គីភាពជាតិ​ និងរក្សាសុខ​សន្តិភាពនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​យេីង។

សូមបញ្ជាក់ថា​ អំណោយ​ដែល​កាកបាទក្រហមកម្ពុជា​ បានទទួលពីសប្បុរសជនជាតិ-អន្តរជាតិ​ ត្រូវបានផ្តល់​ជូនដល់​គ្រួសារ​នីមួយៗនូវ ៖ អង្ករ​ ២៥គីឡូក្រាម​ (ជាអំណោយរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា),​ មី​ ១កេស,​ ត្រីខ​ ១០កំប៉ុង​,​ ទឹកត្រី​ ៦ដប,​ អំបិល​ ២គីឡូក្រាម​ និងឃីត (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ១ឃីត៕