• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅស្រុកកែវសីមា ខេត្តមណ្ឌលគីរីទទួលអំណោយមនុស្សធម៌

នារសៀលថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្តមណ្ឌលគីរី និងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង រងគ្រោះដោយភ្លើងឆេះផ្ទះ​និងខ្យល់កន្រ្តាក់ សរុបចំនួន ៩៦គ្រួសារ មកពីភូមិចំនួន៨ ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​។​ក្នុងឱកាសនោះដែរ ឯកឧត្តម​អនុប្រធាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែ

គិតគូរយកចិត្តទុកដាក់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ លើសពីនេះទៀត ឯកឧត្តមអនុប្រធាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ សំអាតបរិស្ថានជុំវិញផ្ទះផឹកទឹកឆ្អិនដែលដាំពុះ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ហើយត្រូវចេះអនាម័យក្នុងការរស់នៅ ដោយធ្វើការលាងដៃឲ្យបានស្អាត ជៀសវាងការកើតជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ COVID-19 ដែលជាបញ្ហាមួយដែលធ្វើឲ្យពិភពលោក ក៏ដូចជាប្រទេសកម្ពុជាមានការព្រួយបារម្ភ ដោយអនុវត្តនូវវិធីងាយៗតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចតទៅ៖
១.លាងដៃនិងសាប៊ូទឹកស្អាតឬទឹកអាល់កុល អាល់កុលហ្សែល អោយបានញឹកញាប់
២.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់​មកលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកស្អាត។
៣.ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់
៤.កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ
៥.ជៀសវាងប៉ះពាល់​ជិតស្និទ្ធ​ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ
៦.សម្អាត​និងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃឲ្យបានញឹកញាប់។​
ព័ត៌មាន​បន្ថែម​សូម​ទាក់ទងទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ​។​