• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅស្រុកកំពង់សីលាបាន ទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការ សរុបចំនួន១៦៨គ្រួសារ រស់នៅឃុំស្ទឹងឆាយ៤៩គ្រួសារ ឃុំកំពង់សីលា ៦៤គ្រួសារ និងឃុំអូរបាក់រទេះ ៥៥គ្រួសារ មានទីតាំងវត្តបីក្នុងស្រុកកំពង់សីលាខេត្តព្រះសីហនុ។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានសាច់ញាតិត្រឡប់មកពីក្រៅប្រទេសត្រូវរាយការណ៍ទៅអាជ្ញាធរ មូលដ្ឋាន ក្នុងករណីមិនមានកន្លែងសម្រាប់ឲ្យគាត់ ស្នាក់នៅដាច់ដោយឡែកទេ សូមរាយការណ៍ជូនអាជ្ញាធរ ស្រុក-ខេត្ត ព្រោះយើងបានរៀបចំទីកន្លែងត្រឹមត្រូវសម្រាប់ស្នាក់នៅ ផ្ដល់អាហារគ្រប់គ្រាន់ និងមានក្រុមគ្រូពេទ្យជំនាញ រង់ចាំពិនិត្យតាមដានសុខភាពជាប្រចាំ។
ជាមួយគ្នានោះ ឯកឧត្ដមបានធ្វើការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន និងជំរុញឲ្យអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្គរ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ុទ្ធ ១កេះ ម៉ាស ១កញ្ចប់(១០សន្លឹក) អាវយឺត ៥ ស្បែកជើងផ្ទាត់ ១គូរ សាប៊ូ ២ដុំ និងថវិកា ៥ម៉ីនរៀល ឯកឧត្តមប្រធាន បានប្រគេនសម្ភារ គ្រឿងឧបភាគ បរិភោគជូនដល់វត្តចំនួន ៤វត្ត ក្នុងមួយវត្តមានអង្គរ ៥០គីឡូក្រាម មី២កេស ត្រីខ ២០កំប៉ុង ទឹកស៊ុទ្ធ ២កេះ ម៉ាស ១ប្រអប់(៥០សន្លឹក) ស្បែកជើងផ្ទាត់ ២គូរ សាប៊ូ ២ដុំ និងបច្ច័យមួយចំនួនផងដែរ។