• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅស្រុកពារាំងខេត្តព្រៃវែងបានទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០ លោក ហ៊ី ធួក ប្រធានគណៈកម្មាធិការអនុសាខាស្រុកពារាំង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារទីទ័លក្រ ចំនួន ៣គ្រួសារ នៅភូមិកញ្ចំ(ខ) ឃុំកញ្ចំ ចំនួន២គ្រួសារ និងភូមិព្រែកចំប៉ា ឃុំមេសរប្រចាន់ ចំនួន១គ្រួសារ ចំណែកគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ ១គ្រួសារ នៅភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុកពារាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ជា សុមេធី

ប្រធានគណៈកម្មាធិការសាខាខេត្ត ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខុមាលភាពប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសបងប្អូនដែលកំពុងជួបការលំបាក។

– សម្ភារៈផ្តល់ជូន ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈដំណេក ១ឈុត មី ១កេស និងថវិកាចំនួន ១០០,០០០រៀល។