• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃសុក្រ ទី០៨​ ខែតុលា ឆ្នាំ២០២១នេះ​ នៅបរិវេណសាលាសង្កាត់ព្រែកឯង ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌច្បារអំពៅ ដឹកនាំដោយ​លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា​ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារ ចាស់ជរា១០គ្រួសារ ជនពិការ៥ គ្រួសារ អ្នកផ្ទុកមេរោគអេដស៍៥គ្រួសារ សរុបចំនួន៣០គ្រួសារ រស់នៅសង្កាត់ព្រែកឯង​ ។ នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក​ ។ លោកបានលើកឡើងថា៖​ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​ ជាក់ស្តែងដូចជាពេលនេះ​ គឺការជួយរបស់កាកបាទក្រហមកម្ពុជា​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​ ៣​កុំ​ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម​ មី១កេស​ ទឹកត្រី១យួរ ម៉ាស់២០​ និងថវិកាចំនួន២ម៉ឺនរៀល​ ៕