• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ឌី រ័ត្នខេមារុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ  បានចុះសាកសួរសុខទុក្ខ  និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ កម្មករ  កម្មការិនី ដែលបានបញ្ចប់នូវការធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ សរុបចំនួន៧០គ្រួសារ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ។ នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលបានបញ្ចប់ការធ្វើចត្តាឡីស័កនាពេលនេះ សូមបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល  និងសូមអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីការពារខ្លួន  ក៏ដូចជាការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។

អំណោយមនុស្សធម៌ដែលបានប្រគល់ជូនក្នុង១គ្រួសារៗទទួលបាន ៖  អង្ករ៣០គីឡូក្រាម  មី១កេស  ទឹកត្រី១យួរ ឬទឹកស៊ីអ៊ីវ១យួរ និងទឹកសុទ្ធ១កេស ៕