• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ទី២៧  ខែឧសភា ឆ្នាំ២០២០នេះ  ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា អមដំណើរដោយលោកស្រី ហេង សុវុត្ថា ប្រធានអនុសាខាបានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនចាស់ជរា ស្ត្រីមេម៉ាយ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតសរុបចំនួន៣២គ្រួសារ រស់នៅសង្កាត់ក្បាលកោះ ។នាឱកាសនោះ លោកចេង មុនីរ៉ា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងទូទាំងព្រះរាជាណាចក្រកម្ពុជា  ជាពិសេសជនរងគ្រោះ  និងងាយរងគ្រោះគ្រប់ប្រភេទ  ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹង  ហើយមិនបានដោះស្រាយនោះឡើយ  ។  លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ការពារ  និងរក្សាអនាម័យជាប់ជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ និងបង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ។

អំណោយមនុស្សធម៌ដែលបានចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបាន៖  អង្ករ៣០គីឡូក្រាម  មី៥កញ្ចប់ ទឹកដោះគោ១កំប៉ុង ស្ករស១កញ្ចប់ ត្រីខ២កំប៉ុង ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន៣ម៉ឺនរៀល ៕